បាត់ដំបង ៖ នៅចំណុច ផ្ទះ សំណាក់ មួយកន្លែងស្ថិតក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្ត បាត់ដំបង កាលពីនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៥៤នាទី លោក វរសេនីយ៍ ឯក ឈឿង គឹមសុង នាយការិយាល័យ នគរ បាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ អនុ វត្តដីកាបញ្ជា ឱ្យចូល ខ្លួន លេខ ០២ អ.យ ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ របស់ ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា តំណាង អយ្យការ នៃ អយ្យការ អមសាលា ដំ បូង ខេត្ត បាត់ដំបង បាន បញ្ជា ឱ្យ នាំខ្លួន ជនសង្ស័ យ ឈ្មោះ អឿត ពេក ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ មិន ពិតប្រាកដ ពាក់ព័ន្ធ នឹង ករណី លួច មាន ស្ថានទម្ងន់ ទោស ( គាស់តូប លក់ ខោអាវ ) ប្រព្រឹត្តនៅ ចំណុច ផ្សា រ ភ្ជាវ ឃុំ ត្រែង ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង កាលពី ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ជនសង័្សយបាន ធ្វើសកម្មភាព គាស់ សោរ ទ្វារតូប លក់ខោអាវនិងលួច យក ខោ អាវ របស់ ជនរងគ្រោះ ឈ្មោះ អ៊ុក ស្រី អូន ភេទ ស្រី អាយុ ៥០ ឆ្នាំ មានទីលំនៅ ភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង យកបានសម្ភារៈ មាន ៖
– ខោ ចំនួន ៣០០ ខោ
– អាវ ចំនួន ៥០ អាវ
– សរុប ជា ប្រាក់ អស់ ប្រហែល ១៤,០០០, ០០០ រៀល (ដប់បួនលានរៀល)។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលធ្វេីការ ស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញាបាន និងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់