កំពង់ចាម ៖ នៅព្រឹក ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបំប៉នជំនាញ ស្តីពី នីតិវិធី វាស់វែងគ្រោះថ្នាក់ចរាចរណ៍ បច្ចេកទេស ប្រើប្រាស់ ឧបករណ៍ ពិនិត្យ ជាតិស្រវឹង និងឧបករណ៍ ពិនិត្យ លឿនយានយន្ដ ដល់សិក្ខាកាមចំនួន៧៨នាក់ មានខេត្តចំនួនបីចូលរួម÷ ខេត្តក្រចេះ អ្នកចូល រួម ចំនួន១៤នាក់ ត្បូងឃ្មុំ អ្នកចូលរួម ចំនួន ២១នាក់ និងខេត្ត កំពង់ចាម អ្នកចូល រួម ចំនួន៤៣នាក់ ។
កម្មវិធី នេះ ប្រព្រឹត្ត ទៅ ក្រោម អធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាន នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់ សាធារណៈ និងជាប្រតិភូដឹកនាំវគ្គ លោកឧត្ដមសេនីយ៍ត្រី សោម រស់ ស្នងការរង ទទួល ផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក សាយ សំអាត នាយការិយាល័យ នីតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់ និងជាគ្រូឧទ្ធេសនាម ៕
មតិយោបល់