WASHINGTON (Reuters) - កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកនានាកំណត់អាទិភាពដកយន្តហោះគ្មានមនុស្សបើកដែលផលិតដោយចិនចេញពីស្ថាប័ននានារបស់អាមេរិក និងវាយតម្លៃហានិភ័យសន្តិសុខណាមួយ។
លោក Trump បានបញ្ជាទីភ្នាក់ងារសហរដ្ឋអាមេរិកទាំងអស់ឱ្យគូសបញ្ជាក់ពីហានិភ័យសន្តិសុខដែលបង្កឡើងដោយកងយន្តហោះគ្មានមនុស្សបើករបស់រដ្ឋាភិបាលដែលមានស្រាប់ ដែលផលិតដោយក្រុមហ៊ុនចិន ឬដោយប្រទេសផ្សេងទៀតដែលចាត់ទុកថាជាគូរប្រជែងរបស់អាមេរិក មានដូចជារុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។
បទបញ្ជារបស់រដ្ឋាភិបាលក៏បានណែនាំឱ្យទីភ្នាក់ងារនានារៀបរាប់ពីវិធានការដែលត្រូវអនុវត្តដើម្បីកាត់បន្ថយហានិភ័យទាំងនេះ រួមមានបញ្ឈប់ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនេះ ហើយដកយកយន្តហោះគ្មានមនុស្សបើកទាំងនោះចេញពីការប្រើប្រាស់ក្នុងសេវានានារបស់សេវាកម្មសហព័ន្ធ។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន SZ DJI Technology Co របស់ចិនដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកធំជាងគេបំផុតរបស់ពិភពលោកទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាមេរិករួមជាមួយក្រុមហ៊ុនចិនរាប់សិបផ្សេងទៀត ៕
Trump orders assessment of security risks of Chinese made drones in U.S. govt fleet
WASHINGTON (Reuters) - President Donald Trump on Monday signed an executive order directing U.S agencies to prioritize removing Chinese-made drones from American government fleets and to assess any security risks.
Trump directed all U.S. agencies to outline security risks posed by the existing government drone fleet from drones built by Chinese companies or by other countries deemed foreign adversaries, including Russia, Iran and North Korea.
Trump’s order also directs agencies to outline “potential steps that could be taken to mitigate these risks, including, if warranted, discontinuing all federal use of covered (drones) and the expeditious removal of (drones) from federal service.”
Last month, the U.S. Commerce Department added China’s SZ DJI Technology Co, the world’s largest drone maker, to the American government’s economic blacklist, along with dozens of other Chinese companies.
មតិយោបល់