ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៨០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣៧ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៨០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣២នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ៤៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៥៥,០៧ក្រាម និង២០កញ្ចប់តូច, -កេតាមីន = ៣១,៦៦ក្រាម , -អ៊ិចស្តាស៊ី = ២៨,៥៥ក្រាម , -ហេរ៉ូអ៊ីន = ០,៨០ក្រាម និង-នីមេតាហ្សេប៉ាម = ៤,៥០ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៣នាក់ ចាប់យកice ៦,២៣ក្រាម កេតាមីន ៣១,៦៦ក្រាម អុិចស្តាសុី ២៨,៥៥ក្រាម ហេរ៉ូអុីន ០,៨០ក្រាម និងនីមេតាហ្សេប៉ាម ៤,៥០ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកice ០,៣១ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ១៩,៧៧ក្រាម។
៥ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៩៩,០៤ក្រាម។
៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៣៧ក្រាម។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៨ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ២,៣៧ក្រាម។
៩ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៦,០ក្រាម។
១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកice ១៧កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកice ១៣,៧២ក្រាម។
២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១,១៣ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម ៕
មតិយោបល់