ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៥៤នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេស នៅថ្ងៃទី២០ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៥៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១០៨,៧៤ក្រាម និង៣៥កញ្ចប់តូច។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ៥២,០៣ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ៣៣,៥១ក្រាម។
៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកice ១២កញ្ចប់តូច។
៤ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ០,៥២ក្រាម។
៥ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ២៣នាក់។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១១,៨៧ក្រាម។
២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១០,៣៩ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤២ក្រាម ៕
មតិយោបល់