WASHINGTON (Reuters) - កាលពីថ្ងៃអង្គារ៍ លោកស្រី Avril Haines ដែលត្រូវបានប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden ជ្រើសរើសជាបេក្ខភាពប្រធានអង្គភាពស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិច មាន ប្រសាសន៍ថា សហរដ្ឋអាមេរិកគួរតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែង ដែលបង្កឡើងដោយការឈ្លានពាន និងភាពចចេសរឹងរូសរបស់ប្រទេសចិន ដែលអាមេរិកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
បេក្ខភាពប្រធានស៊ើបការណ៍សម្ងាត់ជាតិ ក៏បាននិយាយទៀតថា លោកស្រីគិតថាសកម្មភាពគួរធ្វើមុនពេលដែលទីក្រុងតេអេរ៉ង់វិលត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ យ៉ាងម៉ឺងម៉ាត់ឡើងវិញ ហើយរដ្ឋបាលរបស់លោក Biden អាចនឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញ ដែលប្រធានាធិបតីដូណាល់ត្រាំដែលជិតផុតកំពុងកាន់អំណាច បានបោះបង់ចោលនៅឆ្នាំ ២០១៨ ។
លោកស្រី Haines អតីតនាយករង CIA បាននិយាយថាការងារចំបងរបស់លោកស្រីរួមមាន ការស្តារទំនុកចិត្តនិងសេចក្តីជឿជាក់នៅក្នុងអង្គភាពស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងការជឿជាក់ពីប្រជាពលរដ្ឋអាមេរិកដទៃទៀត ដែលកាលពីក្នុងលោក Trump មិនឱ្យតម្លៃ។
នៅពេលដែលត្រូវបានចោទសួរដោយព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យអំពីសារៈសំខាន់នៃការគំរាមកំហែងចារកម្មដោយប្រទេសចិន លោកស្រី Haines បាននិយាយថាលោកស្រីនឹងចាត់ទុកវាជាអាទិភាពក្នុងចំណាយធនធានកាន់តែច្រើនក្នុងការសិក្សាពីចិន ៕
Biden intelligence pick favors ‘aggressive’ stance on China threat
WASHINGTON (Reuters) - The United States should take an “aggressive stance” toward the threat posed by the aggressive and assertive China that it faces today, Avril Haines, President-elect Joe Biden’s choice for the top U.S. intelligence job, said on Tuesday.
Biden’s nominee for Director of National Intelligence (DNI) also said she thought it would be some time before Tehran returned to strict compliance with the 2015 Iran nuclear deal and that the Democratic Biden administration might itself return to the agreement, which outgoing Republican President Donald Trump abandoned in 2018.
Haines, a former CIA deputy director, said her priorities include restoring trust and confidence within the U.S. intelligence community, which Trump at times denigrated, as well as among the American people.
Pressed by both Republican and Democratic senators on the importance of the Chinese intelligence threat, Haines said she would make it a priority to devote more resources to China.
មតិយោបល់