ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង (បីគ្រឿង) ដែលជាអំណោយរបស់សាលាក្រុង ឆាងវ៉ុន (Changwon) នៃសាធារណរដ្ឋកូរ៉េ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម និងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងសេវាពន្លត់អគ្គីភ័យដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ៕
មតិយោបល់