ភ្នំពេញ ៖ រថយន្តពន្លត់អគ្គីភ័យចំនួន៣៤គ្រឿង មកពីក្រសួងមហាផ្ទៃ ការិយាល័យពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ខេត្តកណ្តាល ស្រុកកៀនស្វាយ និង ក្រុមហ៊ុនមួយចំនួន បានចូលរួមអន្តរាគមន៍ពន្លត់អគ្គីភ័យ ឆាបឆេះឃ្លាំងមួយកន្លែងនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតតាមផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ម្ចាស់ទីតាំងរងគ្រោះមានឈ្មោះ ជា ចន្ទណារិទ្ធិ ភេទប្រុស អាយុ៤០ឆ្នាំ ។ ឃ្លាំងខាងលើធ្វើអំពីថ្មបេតុង ប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ៣០ម៉ែត្រ ) ។
ក្នុងករណីនេះបណ្តាលឲ្យខូចខាតរួមមាន ៖ សម្ភារៈម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង សម្ភារៈនៅក្នុងឃ្លាំងមួយចំនួនធំទៀត និងឃ្លាំងទំហំ៥ម៉ែត្រ x ៣០ម៉ែត្រ តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ក្នុងនោះរងរបួសមនុស្ស២នាក់ ឈ្មោះ ផាត់ ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មេការ និងឈ្មោះ ជា សុខខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដំឡើងទ្វារ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើរថយន្តការិយាអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៤៨ម៉ែត្រគូប ។
ក្នុងនោះរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម ៖
- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន ស្មើរនឹង២០ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន សើ្មនឹង១៦ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។
- រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក។
-រថយន្តអគ្គិភ័យខេត្តកណ្តាយចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ។
-រថយន្តអគ្គិភ័យស្រុកកៀនស្វាយចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ។
-រថយន្តអគ្គិភ័យអូរឡាំព្យ៉ាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ។
-រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡានស្មើ១០ម៉ែត្រគូប។
ទើបអាចពន្លត់ភ្លើងបានជាស្ថាពរនៅម៉ោង ១៦និង៣០នាទី នាថៃ្ងដដែល ៕
មតិយោបល់