(Reuters) ៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថាសកម្មភាពដាក់ទណ្ឌកម្មរបស់ប្រទេសចិនទៅលើអតីតមន្ត្រីរដ្ឋបាលលោក Trump គឺមិនមានផលប្រយោជន៍ និងខ្វះការពិចារណា ហើយទទូចឱ្យពលរដ្ឋអាមេរិកមកពីគណបក្សទាំងពីថ្កោលទោស ការដាក់ទណ្ឌកម្មនោះ។
នៅខណៈពេលដែលលោក Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃពុធ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មចំពោះ “ការភូតកុហកនិងការបោកប្រាស់” របស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងអតីតមន្ត្រីកំពូលៗ ២៧ រូបផ្សេងទៀតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ដែលជាការបង្ហាញនូវទំនាក់ទំនងមិនសូវល្អរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោក Trump ។
ក្រសួងការបរទេសចិនបាននិយាយថាលោក Pompeo និងមន្ត្រីដទៃទៀតបាន “រៀបចំផែនការ ជំរុញនិងអនុវត្ត” ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រទេសចិនបានហាមឃាត់អតីតមន្រ្តីនិងសមាជិកគ្រួសារមិនឱ្យចូលប្រទេសចិន និងបានរឹតត្បិតក្រុមហ៊ុនដែលជាប់ទាក់ទងជាមួយមន្ត្រីទាំងនោះមិនឱ្យធ្វើជំនួញនៅក្នុងប្រទេសចិន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Emily Horne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយប្រាប់ រ៉យទ័រថា “ការដាក់ទណ្ឌកម្មទាំងនេះនៅថ្ងៃចូលកាន់តំណែងប្រធានាធិបតីគឺហាក់ដូចជាការប៉ុនប៉ងដើម្បីធ្វើឱ្យមានការបែងចែកបក្សពួក” ។
Biden administration calls China sanctions on Trump officials ‘unproductive and cynical’
(Reuters) ៖ China’s move to sanction former Trump administration officials was “unproductive and cynical”, a spokeswoman for President Joe Biden’s National Security Council said on Wednesday, urging Americans from both parties to condemn the action.
Around the time Biden was sworn in as president on Wednesday China announced sanctions against “lying and cheating” outgoing Secretary of State Mike Pompeo and 27 other top officials under former President Donald Trump, a striking repudiation of its relationship with Washington under Trump.
China’s foreign ministry said Pompeo and the others had “planned, promoted and executed” moves that had interfered in its internal affairs. It banned the ex-officials and immediate family members from entering China, and restricted companies associated with them from doing business in the country.
“Imposing these sanctions on Inauguration Day is seemingly an attempt to play to partisan divides,” Biden’s National Security Council spokeswoman Emily Horne said in a statement to Reuters.
មតិយោបល់