WASHINGTON (Reuters) ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន០៦ នៅថ្ងៃពុធដើម្បីលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងជាច្រើនដែលចេញដោយអតីតប្រធានាធិបតី Donald Trump ទោះបីជាអ្នកជំនាញផ្នែកអន្តោប្រវេសន៍ ព្រមានថាវាត្រូវការពេលច្រើនខែ ឬយូរជាងនេះដើម្បីដោះស្រាយនូវការរឹតត្បិតជាច្រើនដែលបានដាក់ចេញ ក្នុងរយៈពេលបួនឆ្នាំកន្លងមក។ នៅក្នុងចាប់ផ្តើមការងារបន្តរពីអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជូនច្បាប់អន្តោប្រវេសន៍ទៅសភាតែប៉ុន្មានម៉ោងបន្ទាប់ពីបានស្បថចូលកាន់តំណែង ដែលច្បាប់នោះស្នើឱ្យបើកផ្លូវផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍រាប់លាននាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
បទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខានៅឯពិធីមួយនៅឯសេតវិមានរួមមានការដកបម្រាមធ្វើដំណើរជាបន្ទាន់លើប្រទេសចំនួន ១៣ ដែលភាគច្រើនជាប្រទេសមូស្លីមនិងអាហ្វ្រិក បញ្ឈប់ការសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិក និងលុបចោលបទបញ្ជារបស់លោក Trump ដែលរារាំងជនចំណាកស្រុកដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់មិនឱ្យការចូលរួមបោះឆ្នោតតាមមណ្ឌល។ លោក Joe Biden ក៏បានចុះហត្ថលេខាលើអនុស្សរណៈមួយដែលបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិ (DHS) និងអគ្គរដ្ឋអាជ្ញាអាមេរិករក្សាទុកកម្មវិធីអនុញ្ញាតឱ្យបន្តការស្នាក់នៅដល់ពលរដ្ឋដែលមកដល់អាមេរិកតាំងពីវ័យកុមារ (DACA) ដែលការពារជនចំណាកស្រុកដែលបានចូលមកប្រទេសនេះក្នុងជាកុមារមិនឱ្យនិរទេសចេញ និងលុបចោលបទបញ្ជាប្រតិបត្តិរបស់លោក Trump ដែលរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍លើសពីព្រំដែនអន្តរជាតិរបស់ប្រទេស។
Biden swiftly begins sweeping away Trump’s immigration barriers
WASHINGTON (Reuters) ៖ U.S. President Joe Biden signed half a dozen executive orders on Wednesday to reverse several hardline immigration policies put in place by former President Donald Trump, although migration experts warn that it will take months or longer to unravel many of the restrictions imposed in the past four years. In a sharp departure from his Republican predecessor, Biden, a Democrat, just hours after being sworn in also sent an immigration bill to Congress that proposes opening a path to citizenship for millions of immigrants living in the United States unlawfully.
The executive actions, signed at a ceremony at the White House, included immediately lifting a travel ban on 13 mostly Muslim-majority and African countries, halting construction of the U.S.-Mexico border wall and reversing a Trump order preventing migrants who are in the United States illegally from being counted for congressional districts. Biden also signed a memorandum directing the Department of Homeland Security (DHS) and the U.S. attorney general to preserve the Deferred Action for Childhood Arrivals (DACA) program, which protects migrants who came to the country as children from deportation, and reversed Trump’s executive order calling for stricter immigration enforcement away from the country’s international borders.
មតិយោបល់