បាត់ដំបង៖ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទីឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាបឆេះរោងដាក់អេតចាយមួយកន្លែងស្ថិតនៅចំណុចភូមិបែកចានថ្មី (ពោងសាំង) សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានទំហំ ៥ម៉ែត្រ x ១៣ម៉ែត្រ (ដែកប្រក់ សង្ក័សី)។
តាមការរាយការណ៍ពីសមត្ថកិច្ចក្នុងមូលដ្ឋានបានអោយដឹងថា មូលហេតុឆេះនៃគ្រោះអគ្គិភ៍យនេះគឹបណ្តាលមកពីឆ្លងចរន្តអគ្គីសនីខ្សែភ្លើង។
ករណីនេះដឹកនាំដោយលោកវរសេនីយឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុង សហការជាមួយកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបាត់ដំបង ក្នុងការជួយសង្គ្រោះនិងពន្លត់នោះ កម្លាំងនគរបាលក្រុងបានប្រើប្រាស់រយន្តដឹកទឹកអស់ចំនួន៤គ្រឿង ទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕ កែសម្រួលដោយ៖ ឌិន សុខស៊ីថា
មតិយោបល់