ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៤១នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣១នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៦,២៥ក្រាម និង១៦កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ១១កញ្ចប់តូច។
២ / កណ្ដាល៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៣ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៧៦ក្រាម។
៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ០,៧០ក្រាម។
៥ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច។
៦ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣១ក្រាម។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៥អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១១,៦៥ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច។
៣ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ០,៤១ក្រាម។
៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកice ១,៣៤ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៨ក្រាម ៕
មតិយោបល់