បាត់ដំបង៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង២០នាទី នៅចំណុចភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឈួត ចន្នី ហៅ ហ៊ីង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន២៣ថង់តូច សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។
ករណីខាងលើនេះជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ កែសម្រួលដោយ៖ អ.ឯ ឌិន សុខស៊ីថា
មតិយោបល់