ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៏រដ្ឋបាលនគរបាលស្ទឹងមានជ័យ១ បានទទួលមណៈភាពហើយវេលាម៉ោង១៥ និង១០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយរោគាពាធ។
លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន បានចូលបំរើជាកងកម្លាំងនគរបាលជាតិ ក្នុងអំឡុងឆ្នាំ១៩៨១ ហើយឡើងតួនាទីនាយប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ ជាង១៥ឆ្នាំមកហើយ។ លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន ទទួលបានការកោតសសើរ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានគួរជាទីមោទនៈបំផុត ជាពិសេសទទួលបានមេដៃការងារផងដែរ។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក៍ដូចជាកងកម្លាំងនករបាលខណ្ឌទាំងមូល បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសពដែលបានទទួលនូវ មរណៈភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា ក៏បានសម្តែងនូវការសោកស្តាយចំពោះលោកវរសេនីយ៍ត្រី ម៉ៅ សាវឿន ដែលជានគរបាលគំរូមួយរូបរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានចរឹកសុភាពថ្លៃថ្នូរ មានសាមគ្គីភាពផ្ទៃក្នុង មានភាពស្និតស្នាលនិងពលរដ្ឋ យកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរបំផុត។ ហេតុដូច្នេះការ បាត់បង់រូបលោកវរសេនីយ៍ត្រី ម៉ៅ សាវឿន កឺជាការបាត់បង់នូវស្វាមី និងឪពុកដ៏ល្អមួយរូបដែលមានចិត្តមេត្តាធម៍ ស្រលាញ់ ក្រុមគ្រួសារ ស្រលាញ់ការងារជានគរបាលជាតិ មានកិច្ចសហប្រតិ្តបត្តការបំពេញភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន និងមានការស្រ លាញរាប់អានពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
គួររំលឹកថា លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យ បានធ្លាក់ខ្លួនជាង៥ខែមកហើយ ដោយមានជម្ងឺសម្ពាធឈាមក្នុងខួរក្បាល៕ ដោយ៖ អនុសេនីយ៍ឯក ឌិន សុខស៊ីថា
មតិយោបល់