បាត់ដំបង ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៤និង៥០នាទី នៅចំណុចក្រុមទី១ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារៈមួយកន្លែង បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ។
ម្ចាស់ឈ្មោះ ឡៅ ស៊ីនួន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការរាយការណ៍ពីកម្លាំងនគរបាលស្រុកបានអោយដឹងថា រោងដែលត្រូវអគ្គិភ័យឆេះបំផ្លាញមានទំហំ ៣ម៉ែត្រ × ៤ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ជញ្ជាំងសង្គ័សី ។ ក្នុងនោះការខូចខាតរួមមាន ម៉ូតូ ធូដេ (កូនទា) ០១គ្រឿងចាស់ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង ម៉ាស៊ីនបូមទឹក ០១គ្រឿង ធុងបាស់ ០១ និងឈើគ្រឿងធ្វើផ្ទះចំនួន ០២ម៉ែត្រគីប ។
ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល រួមនឹងកម្លាំងនគរបាលប៉ុស្តិ៍ចំនួន១០នាក់ បានប្រើប្រាស់ឡានទឹកពន្លត់អគ្គិភ័យចំនួន០១ឡាន ទើបអាចបញ្ឈប់ការឆាបឆេះបានទាំងស្រុង ។
បច្ចុប្បន្ន សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕
មតិយោបល់