បាត់ដំបង ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង កម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ដោយឃើញមានការប្រមូលផ្តុំ និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនចំនួន ០២នាក់ ។
ជនសង្ស័យមានឈ្មោះ ហាត ហន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងឈ្មោះ ជិន និមល ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ទាំងពីរខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំបញ្ឈប់សកម្មភាព និងប្រគល់អោយអាណាព្យាបាលយកទៅណែនាំអប់រំបន្ត រួចអោយវិលត្រឡប់ទៅសហគមន៍វិញ ៕
មតិយោបល់