ភ្នំពេញ ៖ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៦៩នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេស នៅថ្ងៃទី២២ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៦៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៣នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ៣៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៥១៣,៥៥ក្រាម និង១៨កញ្ចប់តូច និងអ៊ិចស្តាស៊ី=២,៧៥ក្រាម ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់ ចាប់យកIce ៤៩៩,០៥ក្រាម និងអ៊ិចស្តាស៊ី ២,៧៥ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,១៨ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១២នាក់ ចាប់យកIce ១៣កញ្ចប់តូច។
៤ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣១ក្រាម។
៥ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៩០ក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ចាប់យកIce ៥កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣,៨៩ក្រាម។
៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៥,៤៩ក្រាម។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៨ក្រាម ៕
មតិយោបល់