កំពង់ស្ពឺ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ០០:១០នាទី នៅចំណុចភូមិដូនទ្រីទី១ ឃុំរលាំងគ្រើល កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ ជា ឈឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ នៅភូមិថ្លុកអណ្ដាស ឃុំសែនដី ស្រុកសំរោងទង។
២-ឈ្មោះ ម៉ិញ ម៉ាញ ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិដូនទ្រីទី១ ឃុំរលាំងគ្រើល ស្រុកសំរោងទង។
ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់តូច ទម្ងន់ ក្រាម , ម៉ូតូ ១ , ទូរស័ព្ទដៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះ ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់