ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញចុះទៅសំណេះសំណាល សួរសុខទុក្ខ លោកឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងផែនការងារសេនាធិការ ដែលកើតមានជម្ងឺលើសឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានពាំនាំនូវមតិផ្ដាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក និងបានផ្ដាំផ្ញើ ព្យាយាមខិតខំហូបថ្នាំតាម វេជ្ជបញ្ជា ហើយ យកចិត្តទុកដាក់ថែសុខភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ ក៏បានថ្លែងអំណគុណចំពោះ ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ លោកផ្ទាល់ នៅពេលនេះ។ ហើយលោក និងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
មតិយោបល់