ភ្នំពេញ ៖ សូមបើកបរគោរពច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់៣នាក់ និងរបួសស្រាល ២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន៩លើក ។
សបញ្ជាក់ឲ្យឃើញថា ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់កម្លាំងនគរបាលផ្នែកចរាចរណ៍ ដែលបានប្រឹងប្រែងអប់រំ ពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ឲ្យបានយល់ដឹង និងគោរពឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ៕
មតិយោបល់