រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្ចាស់ម៉ូតូដែលកែច្នៃសុីមាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់ និងយកមករក្សាទុកចំនួន ១០គ្រឿង គ្មានផ្លាកលេខ ០១គ្រឿង ដែលម្ចាស់មិនទាន់បានរកសុីមាំងដេីមមកដូរ និងធ្វេីកិច្ចសន្យា ដេីម្បីយកម៉ូតូត្រឡប់ទៅវិញ។
ជាក់ស្តែងតាមច្បាប់សមត្ថកិច្ចត្រូវធ្វេីការឃាត់យានយន្តទុកនៅនឹងកន្លែងសមត្ថកិច្ចយ៉ាងយូររយ:ពេល ០៣ថ្ងៃ ដេីម្បីឲ្យម្ចាស់រកទិញសុីមាំងដេីមមកដូរ ចូលខ្លួនមកដោះស្រាយ ធ្វេីកិច្ចសន្យា និងយកម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡេីយទេ ។
បច្ចុប្បន្នម៉ូតូទាំងនេះកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
បេីម្ចាស់ម៉ូតូបានឃេីញសេចក្តីប្រកាសនេះសូមប្រញ៉ាប់ចូលខ្លួនមកដោះស្រាយ ៕
មតិយោបល់