សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេសបុកមួយឈ្មោះថា LA Kosal ដែលបានចុះផ្សាយព័ត៌មាន មិនពិត ក្នុងគោលបំណងអាក្រក់ដែលធ្វើឲ្យប៉ពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។
សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុកឈ្នោះ LA Kosal នេះ ដើម្បីឲ្យចូលខ្លួនមកធ្វើការបំភ្លឺអំពីការចុះផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ និងស្អប់សមត្ថកិច្ច ។ ជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ៕
មតិយោបល់