រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការឆ្លើយតបបែបកុមារមេត្រីក្នុងនីតិវិធីស៊ើបអង្កេត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនលោក សំលៀង សីលា នាយកប្រតិបត្តិអង្គការAPLE លោក-លោកស្រី អនុប្រធាននាយកដ្ឋាននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕
មតិយោបល់