បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី នៅចំណុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ក្នុងបទល្មើសជាក់ស្តែង) ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ នួន កុសល់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លា (ម៉ាទឹកកក ICE) ចំនួន០៤ថង់, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ចែករំលែកគ្រឿងញៀនមួយចំនួន។
ករណីនេះ ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់