កោះកុង ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ នាវេលាម៉ោង០៨និង០០នាទីព្រឹក កម្លាំងអធិការស្រុកស្រែអំបិល សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រុកស្រែអំបិល និងគ្រូពេទ្យបង្អែកស្រុក បានចុះធ្វើការត្រួតពិនិត្យសាកសពបុរសម្នាក់ចងកនៅក្នុងព្រៃ ស្ថិតនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
សាកសពមានឈ្មោះ ប៊ូង ធន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។
តាមការបំភ្លឺរបស់ឪពុកម្តាយឲ្យដឹងថា កូនរបស់គាត់បានចាកចេញពីផ្ទះកាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រហូតមកដល់ម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមគ្រួសារបានដើររកក៏ប្រទះឃើញសាកសពនៅក្រោមដើមជ្រៃ ក៏បាន រាយការណ៍ជូនសមត្ថកិច្ច ។
តាមការពិនិត្យរបស់គ្រូពេទ្យ និងផ្នែកជំនាញឃើញសាកសពមាន ខ្សែសសសៃខៀវរុំនឹងក ប្រវែង១ម៉ែត្រ មានស្នាមជាំខ្មៅ ព័ទ្ធជុំវិញក គឺពិតជាស្លាប់ដោយចង.កពិតប្រាកដមែន ។
ចំពោះសាកសពផ្នែកជំនាញបានធ្វើលិខិតប្រគល់អោយក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់