ឧត្តរមានជ័យ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញអមដំណើរឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបានពាំនាំយកអំណោយ គ្រាប់ពូជស្រូវ និងប្រគល់ផ្ទះចំនួន៣០ខ្នង ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនអតីតយុទ្ធជនចំនួន ៣២០ គ្រួសារ និងផ្ទះចំនួន៣០ខ្នង ចែកជូនអតីតយុទ្ធជនចំនួន ៣០ គ្រួសារបន្ថែមទៀត រស់នៅភូមិស្រះទឹកតេជោសែនជ័យ(បាត់ថ្កៅ) ឃុំ-ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារទទួលបាន គ្រាប់ពូជស្រូវ២៥គីឡូក្រាម , អង្ករ ២៥ គីឡូក្រាម, មី១ កេស ៕
មតិយោបល់