ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនដោយខុសច្បាប់ ០១លើក ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅត្រង់ចំនុចភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា ៖ ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ណារិន នរៈសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២-ឈ្មោះ ហឿប បូរី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ចំណែកឯវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨កូនថង់ ទម្ងន់៩,៦៥ក្រាម និងទូរស័ព្ទសេរីចាស់ ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់