ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបសាធារណជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និងអ្នកសារព័ត៌មាន ឲ្យបានជ្រាបថា ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលបានលិខិតរបស់ក្រុមការងារ តាមដានអំពីដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ចំនួន០៤គណនី (អ៉ិត សេង, inbox) (Kim Sokun, Inbox) (Thae Vann, Inbox) (Oudom Chheang, Inbox) ស្ដីពីការសុំឲ្យសម្ដេចជួយរកយុត្តិធម៌ និងមានវិធានការលើជនខិលខូចដើរឆបោកប្រជាពលរដ្ឋ ដោយអួតអាងជាមន្ត្រីរាជការ ធានារត់ការ បញ្ចូលក្របខណ្ឌការងាររដ្ឋ ។
ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយចំពោះមតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើឆបោក ជាគោលការណ៍ និងវិធានការងារជំនាញ ឈានដល់នាំខ្លួនជនសង្ស័យយកមកនាយកដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីតម្រូវឲ្យម្ចាស់គណនីទាំង៤ ដាក់ពាក្យបណ្ដឹងនៅអង្គភាពជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៦ ២៦៦ ៥២២, ០១១ ៩២២ ២៩៩, ០១២ ៩៩៩ ៩៩៦។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ។ សូមអរគុណ !!!
មតិយោបល់