បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើប្រទះឃើញមុខសញ្ញាគួរអោយសង្ស័យ បានត្រួតពិនិត្យនិងឆែកឆេរលើជនសង្ស័យ១នាក់ឈ្មោះ ធួត សុភ័ណ្ឌ ហៅ កោប ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលកំពុងជិះម៉ូតូ ។
ប្រតិបត្តិការខាងលើ កម្លាំងបានធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២២និង២០នាទី នៅចំណុចអាងដង្កោ ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៍សថ្លា (ម៉ាទឹកកក ICE) ចំនួន០៥ថង់ ទូរសព្ទ័ដៃ ចំនួន១គ្រឿង ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដាទ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ លេខម៉ាស៊ីន ND125ME-937741 គ្មានផ្លាកលេខមាន។
ករណីនេះ ជនសង្ស័យរួម និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់