BEIJING/WASHINGTON (Reuters) - កាលពីថ្ងៃច័ន្ទ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនលោក Wang Yi បាននិយាយថា សហរដ្ឋអាមេរិក និង ប្រទេសចិនអាចធ្វើការជាមួយគ្នាទៅលើបញ្ហាជាច្រើនប្រសិនបើពួកគេចង់កែលំអទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំងថា ព្យាយាមគេច វេសពីការស្តីបន្ទោសលើទង្វើរបស់ខ្លួន។
លោក Wang ដែលជាសមាជិកក្រុមប្រឹក្សា និងជារដ្ឋមន្ត្រីការបរទេសមួយរូបរបស់ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមរួចជាស្រេចក្នុងការបើកឡើងវិញនូវកិច្ចពិភាក្សាមានលក្ខណៈស្ថាបនាបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ទៅដល់ចំណុចអាក្រក់បំផុតក្នុងរាប់ទសវត្សរ៍ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump ។
ប៉ុន្តែលោកបានទទូចឲ្យទីក្រុងវ៉ាស៊ីនតោនគោរពទៅតាមផលប្រយោជន៍ចំបងរបស់ប្រទេសចិន ដែលបញ្ឈប់ “ការមួលបង្កាច់” គណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច បញ្ឈប់ការជ្រៀតជ្រែកក្នុងទំនាក់ទំនងផ្ទៃក្នុងរបស់ ទីក្រុងប៉េកាំង និងបញ្ឈប់ “ការចូលដៃ” ជាមួយកំលាំងបំបែកខ្លួនសំរាប់ឯករាជ្យភាពរបស់កោះតៃវ៉ាន់។
លោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកពន្ធគយលើទំនិញចិន និងបោះបង់អ្វីដែលលោកបាននិយាយថា ជាការបង្ក្រាបមិនសមហេតុផលនៃវិស័យបច្ចេកវិទ្យាប្រទេសចិន ៕
China calls for a reset, but U.S. says Beijing trying to ‘avert blame’
BEIJING/WASHINGTON (Reuters) - Senior Chinese diplomat Wang Yi said on Monday the United States and China could work together on various issues if they repaired their damaged bilateral relations, but Washington accused Beijing of trying to avert blame for its actions.
Wang, a Chinese state councillor and foreign minister, said Beijing stood ready to reopen constructive dialogue after ties sank to their lowest in decades under former president Donald Trump.
But he urged Washington to respect China’s core interests, stop “smearing” the ruling Communist Party, stop interfering in Beijing’s internal affairs, and stop “conniving” with separatist forces for Taiwan’s independence.
He called on the United States to remove tariffs on Chinese goods and abandon what he said was an irrational suppression of the Chinese tech sector.
មតិយោបល់