TEGUCIGALPA (Reuters) – កាលពីថ្ងៃពុធ ប្រធានាធិបតីហុងដូរ៉ាសលោក Juan Orlando Hernandez បាននិយាយថា ការចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកថាលោកចូលរួមជាមួយនឹងឧក្រិដ្ឋកម្ម ដែលមានការចាត់តាំងអាចនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀន។
នៅក្នុងសំណុំឯកសាររបស់តុលាការសហព័ន្ធនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៥ ខែកុម្ភៈ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថាលោក Hernandez បានប្រើប្រាស់មន្ត្រីអនុវត្តច្បាប់ហុងដូរ៉ាស និងមន្រ្តីយោធា ដើម្បីការពារអ្នកជួញដូរគ្រឿងញៀនដែលជាផ្នែកមួយនៃផែនការ “ជួញដូរគ្រឿងញៀន ដើម្បីជួយពង្រឹងអំណាច និងគ្រប់គ្រង ប្រទេសហុងឌុយដូរ៉ាស”។
ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថា លោក Hernandez បានទទួលយកសំណូករាប់លានដុល្លារ ពីស្តេចគ្រឿងញៀនម៉ិកស៊ិកូលោក Joaquin “El Chapo” Guzman ដែលត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ ២០១៩ និងកំពុងជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងពន្ធនាគារសហរដ្ឋអាមេរិក។ លោក Hernandez បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយលោកក៏មិនបានចូលរួមប្រព្រឹត្តបទឧក្រិដ្ឋនេះដែរ។ លោក Hernandez បានថ្លែងទៅកាន់សភាហុងដូរ៉ាសកាលពីថ្ងៃពុធថា សមាជិកនៃក្រុម “Los Cachiros” បានចោទប្រកាន់លោកមិនពិតទេ ក្នុងការខិតខំដើម្បីស្វែងរកការជាប់ពន្ធនាគាររយៈពេលខ្លីរបស់ពួកគេ។ លោកបានព្រមានដល់មន្រ្តីសហរដ្ឋអាមេរិកថា ការជឿលើការចោទប្រកាន់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងសន្តិសុខរួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tegucigalpa ។
Honduran president says U.S. probe of his alleged drug ties could scuttle cooperation with Washington
TEGUCIGALPA (Reuters) – Honduran President Juan Orlando Hernandez said on Wednesday that allegations by U.S. prosecutors of his involvement with organized crime could affect cooperation with Washington in fighting drug trafficking.
U.S. prosecutors, in a federal court filing in New York on Feb. 5, said Hernandez used Honduran law enforcement (here) and military officials to protect drug traffickers as part of a plan “to use drug trafficking to help assert power and control in Honduras.”
U.S. prosecutors have said Hernandez accepted a million-dollar bribe (here) from Mexican drug lord Joaquin “El Chapo” Guzman, who was convicted in 2019 and is serving a life sentence in a U.S. prison.
Hernandez has denied the allegations and he has not been charged with a crime.
Hernandez, while speaking to the Honduran Congress on Wednesday, said that members of the “Los Cachiros” cartel falsely accused him in an effort to seek shorter prison sentences. He warned U.S. officials that believing these allegations could compromise joint security efforts between Washington and Tegucigalpa.
មតិយោបល់