ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ប្រភេទ DBST តភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ទៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ៕
មតិយោបល់