បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបង្ក្រាបករណីរក្សាទុកនិងជួញដូរខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង១០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ សុខនី ហៅ យាយ៩១ ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៏សថ្លាច្រកក្នុងប្លាស្ទិកពណ៏សថ្លា (ម៉ាទឹកកក ICE) ចំនួន០២ថង់, ថ្នាំគ្រាប់រាមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរបរទេស(យ៉ាម៉ា WY) ចំនួន០៩គ្រាប់កន្លះ ប្រាក់ខ្មែរចំនួន ៤០០,០០០ (សែសិបម៉ឺនរៀល)។
ករណីនេះ ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់