ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ជាបន្ត ចាប់ពីថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ មានដូចជា អភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក/ខណ្ឌ គណៈកម្មការភូមិ ឃុំ សង្កាត់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត ។
ក្នុងនោះក្រសួងបានចាត់ចែងបង្កើនកន្លែងចាក់វ៉ាក់សាំងទៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន ៨៣កន្លែង ៕
មតិយោបល់