ភ្នំពេញ ៖ សូមបើកបរគោរពច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់(ស្រី១នាក់) របួសធ្ងន់ ២នាក់ និងរបួសស្រាល ១នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៥លើក ៕
មតិយោបល់