ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនគរបាលទាំង០៧ក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អនុប្រធាននាយកដ្ឋានសរុបផែនការ និងជាអតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ ព្រមទាំងប្រគល់ថវិកា សមាគមមិត្តនគរបាលកម្ពុជា ចំនួន៦លានរៀល ថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិចំនួន១០លានរៀល ថវិកាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន១៦,២៩០,០០០រៀល និង៤០០ដុល្លារ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន បានទទួលមរណភាពកាលពីវេលាម៉ោង១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ ។
ពិធីនេះ បានប្រារព្ធនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕
មតិយោបល់