ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក ! ជនសង្ស័យចំនួន ២៦នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ។
ក្នុងចំណោមជនសង្ស័យទាំង ២៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៤នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ១២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១០,១៣ក្រាម និង១៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=២,០៥ក្រាម ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ស្រី ២នាក់ ចាប់យកIce ១,៧៩ក្រាម និងwy ១,១៧ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៣,៣៧ក្រាម និងwy ០,៨៨ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
៤ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦កញ្ចប់តូច។
៥ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។
៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៤,២០ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៧ក្រាម ៕
មតិយោបល់