WASHINGTON (Reuters) - កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីលោក Joe Biden បាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើសេចក្តីប្រកាសមួយពាក់ព័ន្ធអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃច័ន្ទនេះបន្ទាប់ពីមានរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានរកឃើញថាព្រះរាជទាយាទ Mohammed bin Salman បានអនុញ្ញាតលើការសម្លាប់អ្នកកាសែត Jamal Khashoggi ។
រដ្ឋបាលរបស់លោក Biden បានប្រឈមមុខនឹងការរិះគន់មួយចំនួន ជាពិសេសបទវិចារណកថាមួយនៅក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលថាប្រធានាធិបតីគួរតែរឹតបន្តឹងបន្ថែមទៀតលើព្រះរាជទាយាទដែលមិនត្រូវបានដាក់ទណ្ឌកម្មទោះ បីជាត្រូវបានស្តីបន្ទោសចំពោះការអនុញ្ញាតឲ្យសម្លាប់លោក Khashoggi ក៏ដោយ។
នៅពេលត្រូវបានសួរអំពីការដាក់ទណ្ឌកម្មលើព្រះរាជទាយាទ ដែលជាអ្នកដឹកនាំអារ៉ាប៊ីសាអូឌីត និងត្រូវបានគេស្គាល់ថាជា MbS លោក Biden បាននិយាយថា “នឹងមានសេចក្តីប្រកាសមួយជាទូទៅនៅថ្ងៃច័ន្ទអំពីអ្វីដែលយើងនឹងធ្វើជាមួយអារ៉ាប៊ីសាអូឌីត” ។ ប៉ុន្តែលោក Biden មិនបានផ្តល់ព័ត៌មានលម្អិតទេ។
មន្ត្រីសេតវិមានម្នាក់បានលើកឡើងថាមិនមានវិធានការណ៍សំខាន់ៗថ្មីណាមួយត្រូវបានរំពឹងទុកឡើយ។
មន្ត្រីបាននិយាយថា“រដ្ឋបាលបានចាត់វិធានការថ្មីជាច្រើនកាលពីថ្ងៃសុក្រ។ លោកប្រធានាធិបតីសំដៅទៅលើការពិតដែលថានៅថ្ងៃច័ន្ទក្រសួងការបរទេសនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត និងសេចក្តីលម្អិតអំពីការប្រកាសទាំងនោះ ដែលមិនមែនជាសេចក្តីប្រកាសថ្មីទេ” ៕
Biden says Saudi announcement to come Monday; White House plays down new steps
WASHINGTON (Reuters) - President Joe Biden on Saturday said his administration would make an announcement on Saudi Arabia on Monday, following a U.S. intelligence report that found Crown Prince Mohammed bin Salman had approved the killing of journalist Jamal Khashoggi.
The Biden administration has faced some criticism, notably an editorial in the Washington Post, that the president should have been tougher on the crown prince, who was not sanctioned despite being blamed for approving Khashoggi’s murder.
Asked about punishing the crown prince, Saudi Arabia’s de facto ruler, who is also known as MbS, Biden said: “There will be an announcement on Monday as to what we are going to be doing with Saudi Arabia generally.”
Biden did not provide details.
But a White House official suggested no new significant steps were expected.
“The administration took a wide range of new actions on Friday. The president is referring to the fact that on Monday, the State Department will provide more details and elaborate on those announcements, not new announcements,” the official said.
មតិយោបល់