កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣នឹង០០នាទី នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាសង្ស័យឈ្មោះកែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក រួចមកហើយ ពីបទលួច។
វត្ថុតាងដកហូតៈ ម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-7224 ដែលជនសង្ស័យយកមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវរទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងច្បារមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់