ត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូ ចុះសំណេះសំណាល និងប្រគល់ អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ផ្នែកប្រតិបត្តិការសឹករង មូលដ្ឋានកងរាជអាវុធហត្ថ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៦ នៃក្រុងសួង និងស្រុកត្បូងឃ្មុំ ។
កម្មពិធីនេះបានធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ។ អំណោយដែលបានប្រគល់ជូនរួមមាន ៖
១- អធិការដ្ឋាននគរបាលស្រុក ៖ -អង្ករ ចំនួន ០៤បេ (២០០គីឡូក្រាម), -ទឹកត្រី ចំនួន ១កេស, -ទឹកស៊ឹវអ៊ីវ ចំនួន ១កេស, -មី ចំនួន ៧សតូច និងថវិកា ១លានរៀល ។
២-ផ្នែកប្រតិបត្តិការសឹករង ៖ -អង្ករ ចំនួន ១បេ (៥០គីឡូក្រាម), -ទឹកត្រី ចំនួន ១យួរ, -ទឹកស៊ឹវអ៊ីវ ចំនួន ១យួរ, -មី ចំនួន ០៣កេសតូច និងថវិកា ២០០.០០០រៀល ។
៣- មូលដ្ឋានកងរាជអាវុធហត្ថស្រុក រួមមាន: -អង្ករ ចំនួន ០១បេ (៥០គីឡូក្រាម), -ទឹកត្រី ចំនួន ១យួរ, -ទឹកស៊ឹវអ៉ីវ ចំនួន ១យួរ, -មី ចំនួន ០៣កេសតូច និងថវិកា ២០០.០០០ រៀល ។
៤-ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១៦ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ៗទទួលបាន រួមមាន ៖ -អង្ករ ចំនួន ១បេ, ៥០គីឡូក្រាម , -ទឹកត្រី ចំនួន ១យួរ, -ទឹកស៊ឹវអ៉ីវ ចំនួន ១យួរ, -មី ចំនួន ០៣កេះតូច និង-ថវិកា ២០០.០០០រៀល ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ ដល់កងកម្លាំង នគរបាលដែលបានចូលរួមទទួលយកអំណោយ មានអធិការដ្ឋាននគរបាលក្រុងសួង និងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវរួមគ្នាការពារ ពីជំងឺកូវីត-១៩ (covid-19) អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
មតិយោបល់