ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ១៣នាក់ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកចំនួន២នោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ។
តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ សហការជាមួយ កម្លាំង យោធា អនុសេនាធំ ទី១ , កម្កាំងយោធាវរសេនាតូចទី១ និងកម្លាំងយោធាកងអនុសេនាធំគាំទ្រវរសេនាតូច៥៣៣ ទៅទទួលប្រជាពលរដ្ឋត្រឡប់មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ៣ នាក់ , ស្រី ២ នាក់ ពីចំណុចភូមិសាស្ត្រគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅថ្ងៃដដែលកម្លាំងសហការគ្នាទៅទទួលពលរដ្ឋនៅចំណុចស្ថិតក្នុងភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ១០ នាក់, ស្រី ៥នាក់ ក្នុងនោះ ក្មេងប្រុស ៣ នាក់ និ ងក្មេងស្រី ១ នាក់ សរុបទាំងពីរទីតាំង ចំនួន ១៣ នាក់ ស្រី ៧ នាក់ ។
បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងបានប្រគល់ពួកគាត់ ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
មតិយោបល់