ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ខណ្ឌទួលគោក ចុះណែនាំអ្នកជួបជុំផឹកស៊ី បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបារម្មណ៍ពីការឆ្លងរាលដាលជំងឺកូវីដ១៩។
ប្រជាពលរដ្ឋភាគច្រើនបានចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។ ប៉ុន្តែទោះជាយ៉ាងណា នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនស្តាប់តាមការណែនាំ ដោយនៅតែជួបជុំ ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕
មតិយោបល់