ភ្នំពេញ ៖ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងរបួសស្រាល ១នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែមេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៥លើក ៕
មតិយោបល់