កំពង់ឆ្នាំង ៖ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យគោលដៅចំនួនពីររបស់ខេត្តកំពង់ឆ្នាំង គឺគោលដៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ស្ពឺ និងគោលដៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យហាមឃាត់បិទការធ្វើដំណើរជាបណ្ដោះអាសន្នរយៈពេល ១៤ថៃ្ងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយក៏បាននាំយកនូវថវិកានិងគ្រឿងឧបភោគ-បរិភោគមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលបំពេញភារកិច្ចនៅតាមគោលដៅនោះផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការបានមានមតិ ផ្ដាំផ្ញើដល់កងកម្លាំងដែលបំពេញភារកិច្ចនៅតាមគោលដៅ ត្រូវធ្វើការអោយបានម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ៕
មតិយោបល់