ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបង្ក្រាបឃាត់ខ្លួន ដកហូតសារធាតុញៀន៥០កញ្ចប់ ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិ ព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង គន្ធា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកកICE) ចំនួន ៥០ថង់ មានទម្ងន់ ១៦,៩៩ក្រាម ទាំងសំបក, ទូរសព្ទ័ដៃ ចំនួន ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ , សម្ភារៈច្រកចែករំលែកគ្រឿង ញៀនមួយចំនួន ។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកបាន រៀនចំបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់