ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន ៣២នាក់(ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមេសានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៣២នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ២២នាក់ +ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់ និងករណីដាំដុះ១ករណី ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែមេសា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៨,១៨ក្រាម , កេតាមីន(Ke)=៧កញ្ចប់តូច, អ៊ិចស្តាស៊ី(MDMA)=១៦គ្រាប់ និងកញ្ឆា ៣៧៩គីឡូក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ៣,៣៥ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១,៣៥ក្រាម។
៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។
៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១៤ក្រាម។
៥ / មណ្ឌលគិរី៖ ដាំដុះ ១ករណី ឃាត់ ០នាក់ ចាប់យកកញ្ឆា ៣៧៩គីឡូក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ៣នាក់ ចាប់យកke ៧កញ្ចប់តូច និងmdma ១៦គ្រាប់។
៧ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៩៩ក្រាម ៕
មតិយោបល់