នៅថ្ងៃសុក្រទី២៨ខែមេសាឆ្នាំ២០១៧នេះ ប្រទេសហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលប្រធានាធិបតីរបស់ប្រទេសនេះ លោក រ៉ូទ្រីហ្គោ ឌូទ័រតេ ( Rodrigo Duterte )បានទទួលស្វាគមន៏មេដឹកនាំមកពីប្រទេសចំនួន៩ប្រទេសផ្សេងទៀតដែល ជាសមាជិករបស់សមាគមន៏ប្រជាជាតិអាស៊ីអាគ្នេយ៍ ។
នេះជាលើកដំបូងហើយសម្រាប់លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូទ័រតេ ដែលបានធ្វើជា ម្ចាស់ផ្ទះនិងដឹកនាំកិច្ចប្រជុំអាស៊ានលើកទី៣០ដោយផ្ទាល់នៅទីក្រុង ម៉ានីល ដោយមានការចូ លរួមពីសំណាក់មេដឹកនាំសមាជិកអាស៊ានទាំង១០ រួមទាំងមេដឹកនាំមកពីប្រទេសសំខាន់ៗមួ យចំនួនទៀត ។
នៅមុនកិច្ចប្រជុំបានចាប់ផ្តើម លោក ឌូទ័រតេ បានអោយដឹងថា បញ្ហាជម្លោះនៅក្នុងស មុទ្រចិនខាងត្បូង មិនមែនជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះទេ ប៉ុន្តែការចរាចរណ៏នាវា នៅសមុទ្រចិនខាងត្បូង គឺជារបៀបវារៈត្រូវពិភាក្សា ។
មួយវិញទៀត ក្នុងនាមជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំកំពូលអាស៊ាននៅចុងសប្តាហ៍នេះ បើ តាមប្រមុខដឹកនាំហ្វីលីពីនបានអោយដឹងថា នៅក្នុងកិច្ចប្រជុំកំពូលគេគ្រាន់តែអាចលើកនិយាយពីក្រមប្រតិបត្តិដែលនឹងធានាសេរីភាពនៃចរារចរណ៍ និងការហោះហើរនៅលើដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
សម្រាប់អ្នកជំនាញប្រទេសចិនដែលបានផ្តួចផ្តើមគំនិតឲ្យចងក្រងក្រមប្រតិបត្តិតាំងពី១៥ឆ្នាំមកហើយ បានយកលេសពន្យារពេលដើម្បីគ្រប់គ្រងសាងសង់កោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូងដោយមិនខ្វល់នឹងការទាមទាររបស់ប្រទេសអាស៊ីដទៃទៀត ។
សម្រាប់ប្រមុខដឹកនាំហ្វីលីពីនយល់ឃើញថា កំហុសធ្លាក់ទៅលើប្រទេសមហាអំណាចដូចជាអាមេរិកជាដើម ដែលមិនបានទប់ស្កាត់ចិន មិនឲ្យពង្រីកដែនវាតទីនៅសមុទ្រចិនខាងត្បូងមិនមែនជាកំហុសរបស់ប្រទេសតូចតាចដែលកំពុងពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាង
ត្បូងនោះទេ ។
លោក ឌូទ័រតេ បានសង្កត់ធ្ងន់ថា មានតែអាមេរិកទេដែលអាចទប់ស្កាត់ប្រទេសចិនមិន អោយវាទីអំណាចនៅសមុទ្រចិនខាងត្បូងបាន មិនមែនប្រទេសតូចតាចទាំង៤ប្រទេសនេះទេ ដែលត្រូវទប់ស្កាត់។ប៉ុន្តែហេតុអ្វីបានជាអាមេរិកបណ្តោយទុកឲ្យចិនធ្វើបានរហូតមកដល់សព្វថ្ងៃ ហើយអាមេរិកបែរជារុញប្រទេសតូចតាចទាំងនេះអោយប្រឈមមុខជាមួយចិនទៅវិញដោ យអាមេរិកគួរតែប្រើនាវាចម្បាំងដើម្បីទប់ស្កាត់សកម្មភាពពង្រីកទឹកដីរបស់ចិនតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។
លោក ឌូទ័រតេ បានបន្ថែមថា គ្មានប្រយោជន៍អ្វីនឹងទៅប្រឆាំងចិនដែលកំពុងសាងសង់ឯកតោភាគីនូវកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ព្រោះថា គ្មានអ្វីដែលអាចទប់ទល់ជាមួយចិនបាននោះទេ។
ហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ហ្វីលីពីននឹងមិន ប្រើកិច្ចប្រជុំអាស៊ាននេះជាវេទិកាដាក់សម្ពាធលើចិនដែលកំពុងឈ្លោះជាមួយនឹងប្រទេសជា សមាជិកអាស៊ានមួយចំនួន ក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងទេ។
ប្រធានាធិបតីហ្វីលីពីន លោកឌូទែរតេ បានបង្ហាញថាលោកជាប្រធានាធិបតីដែលចេះយល់ស្ថានការណ៍ ដែលការតទល់ប្រឆាំងនឹងចិននៅពេលនេះគឺគ្មានបានប្រយោជន៍នោះទេ។ប្រធានាធិបតីហ្វីលីពីនបាននិយាយជាថ្មីម្តងទៀតថា គេមិនអាចទប់ជាប់ចិន ដែលកំពុងសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង។
អាមេរិកបានចោទទីក្រុងប៉េកាំងថា កំពុងរំលោភបំពានសាងសង់មូលដ្ឋានទ័ពនៅលើប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាម ហ្វីលីពីនម៉ាឡេស៊ី និងព្រុយណេកំពុងទាមទារជាទឹកដីរបស់ខ្លួន ។
សូមបញ្ជាក់ជូនថា ហ្វីលីពីននៅក្នុងអាណត្តិរដ្ឋាភិបាលមុនរបស់លោកប្រធានាធិបតីអាគីណូធ្លាប់បានប្តឹងចិនទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេប៉ុន្តែផ្ទុយស្រឡះពីប្រធានាធិបតីមុន លោកឌូទែរតេបែជាបែរខ្នងដាក់សម្ព័ន្ធអាមេរិកនិងបានងាកមកចុះសម្រុង ចាប់ដៃជាមួយចិនជាថ្នូរនឹងជំនួយនិងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរាប់លានដុល្លារ៕
មតិយោបល់