ខេត្តកំពង់ឆ្នាំង ៖ រថយន្ត២៤គ្រឿង ម៉ូតូ៨៨គ្រឿង កង់៥គ្រឿង ត្រូវបានកម្លាំងការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នកមងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ចំនួន៤គោលដៅ លើ០២ក្រុងស្រុកគឺ ស្រុកសាមគ្គីមានជ័យចំនួន០២គោលដៅ ស្រុកបរិបូណ៌ ចំនួន០២គោលដៅ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។
តាមរបាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្ត-ម៉ូតូ-កង់ទាំងនោះ សមត្ថកិច្ចបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕
មតិយោបល់