បាត់ដំបង ៖ មុខសញ្ញាជួញដូរសារធាតុគ្រឿងញៀននិងប្រើបា្រស់អាវុធខុសច្បាប់ចំនួន ប្រាំមួយនាក់ត្រូវកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។
ក្រោមការចង្អុលណែនាំជាប់ជាប្រចាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តាគមន៍បង្ការ-បង្ក្រាប ចេញប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរគ្រឿងញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ មួយលើក ក្នុងបទល្មើសជាក់ស្តែង នៅចំណុចលើផ្លូវជាតិលេខ៥៧ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ប្រាំមួយនាក់ និងដកហូតវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នូវ សៅរ៉ា ហៅ ក្រឹង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ (ជាម្ចាស់ថ្នាំញៀន) ទី២-ឈ្មោះ ជា បូណា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ (ជាអ្នកលក់ថ្នាំញៀនអោយ នូវ សៅរ៉ា) ទី៣-ឈ្មោះ ឈឿន រតនា ហៅ នូ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ (ជាកូនចៅរបស់ ជា បូណា) ទី៤-ឈ្មោះ រិទ្ធ ដារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិខ្សាច់ប្រឆេះ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (ជាម្ចាស់អាវុធ មួយដើម និងជាអ្នកលក់ថ្នាំញៀនអោយ ជាបូណា) ទី៥-ឈ្មោះ សុទ្ធ វណ្ណ ហៅ ស្រីពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិខ្សាច់ប្រឆេះ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (ជាប្រពន្ធរបស់ រឹទ្ធ ដារ៉េន) និងទី៦-ឈ្មោះ កាន សាវ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិគិរីជុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល (ជាម្ចាស់អាវុធ មួយដើម ដែលបានដូរថ្នាំញៀនជាមួយ នូវ សៅរ៉ា ហៅ ក្រឹង)។
វត្ថុតាងចាប់បានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ប្រាំថង់ ទម្ងន់ ៣២៦,៥២ក្រាម, អាវុជខ្លីម៉ាក K៥៩ ចំនួន ពីរដើម និងគ្រាប់ចំនួន ២៤គ្រាប់, រថយន្តចំនួន មួយគ្រឿង ម៉ូតូចំនួន បីគ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនបី, ទូរសព្ទដៃចំនួន ពីរគ្រឿង, និងថង់ច្រកថ្នាំញៀនមួយចំនួន ៕
មតិយោបល់