ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តបតាមបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុមានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ច្រើនដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍តាមផែដើមទី និងកន្លែងលក់សំបុត្រទូកអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកភ្ញៀវចេញចូលតាមបណ្តាកោះ ហើយត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើទូកដឹកភ្ញៀវចរណ៍ ៕
មតិយោបល់